យើងជានរណា

និមិត្ត

យើងចង់ឃើញមនុស្សនៅជាប់នឹងព្រះបន្ទូលរបស់ព្រះ រស់នៅក្នុងក្តីស្រឡាញ់របស់ព្រះអង្គ និងបង្កើតផលផ្លែល្អក្នុងជីវិត។ យ៉ូហាន ១៥: ៥-៩

បេសកកម្ម

យើងប្រកាសដំណឹងល្អទៅដល់ប្រជាជាតិ។​

តម្លៃស្នូល

  1. ចាក់ឬសលើព្រះបន្ទូល
  2. ការថ្វាយបង្គំដ៏មានតេជេនុភាព
  3. ការបម្រើដ៏មានប្រសិទ្ធភាព
  4. ការថ្វាយដ៏សប្បុរស
  5. ការរាប់អានដ៏កក់ក្តៅ

យើងជានរណា

ក្រុមជំនុំព្រះបន្ទូលផ្តល់ជីវិត យើងជឿថា យើងជាបុត្រជាទីស្រឡាញ់របស់ព្រះជាម្ចាស់ ទ្រង់បានបង្ហាញការនេះដល់យើងដោយប្រទានអំណោយពីស្ថានបរមសុខ គឺព្រះយេស៊ូជាបុត្រាតែមួយរបស់ព្រះអង្គមកយើងរាល់គ្នា​ ហើយយើងជឿថាក្តីស្រឡាញ់និងព្រះគុណរបស់ព្រះអង្គមានសម្រាប់មនុស្សគ្រប់រូប។

យើងជឿថា

  1. យើងជឿលើព្រះត្រីឯក ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ទ
  2. យើងជឿលើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។
  3. យើងជឿថាអំពើបាបបានខាន់ផ្តាច់យើងចេញពីព្រះជាម្ចាស់ មានតែព្រះយេស៊ូប៉ុណ្ណោះដែលផ្សះផ្សាយើងឲ្យជានាជាមួយព្រះជាម្ចាស់ឡើងវិញ។
  4. យើងជឿថាព្រះយេស៊ូជាព្រះ និងជាមនុស្ស។ ទ្រង់ប្រសូត្រជាមួយនាងម៉ារីដែលជាស្ត្រីព្រហ្មម៉ាចារី ទ្រង់មិនដែលប្រព្រឹត្តអំពើបាប ទ្រង់ទទួលយកបាបរបស់
  5. យើងមកផ្ទុកលើព្រះអង្គផ្ទាល់ ទ្រង់សុគតនិងមានព្រះជន្នរស់ឡើងវិញ ទ្រង់ជាមហាបូជាចារ្យរបស់យើងដែលកំពុងគង់នៅខាងស្តាំដៃរបស់ព្រះបិតា និងទ្រង់ជាព្រះដែលចាំការពារក្តីសម្រាប់យើងនៅចំពោះព្រះបិតា។
  6. យើងជឿថាការសង្រ្គោះជាអំណោយទានរបស់ព្រះជាម្ចាស់សម្រាប់មនុស្សគ្រប់រូប។ អំណោយទាននេះយើងអាចទទួលបានដោយសារព្រះគុណ តាមរយៈជំនឿក្នុងអង្គព្រះគ្រិស្តយេស៊ូ។
  7. យើងជឿថាពិធីជ្រមុជទឹកគឺបង្ហាញពីការដែលយើងបានស្លាប់ បានបញ្ចុះក្នុងផ្នូរ ហើយរស់ឡើងវិញរួមជាមួយព្រះយេស៊ូ។
  8. យើងជឿថាព្រះវិញ្ញាណដ៏វិសុទ្ធជាព្រះដែលកំសាន្តចិត្តយើង ទ្រង់តម្រង់យើងគ្រប់ផ្នែកក្នុងជីវិតរបស់យើង។ ទ្រង់ក៍ប្រទានពរដល់យើងនូវអំណោយទានខាងឯវិញ្ញាណ ហើយផ្តល់អំណាចឲ្យយើងបង្កើតផលផ្លែនៃព្រះវិញ្ញាណផងដែរ។
    យើងជឿថាពិធីលៀងព្រះអម្ចាស់គឺជាពិធីរំលឹកដល់ការសោយទីវង្គតរបស់ព្រះយេស៊ូនៅលើឈើឆ្កាងដើម្បីលោះបាបយើង។
  9. យើងជឿថាព្រះជាម្ចាស់ចង់ប្រោសយើងឲ្យជា ប្រទានពរដល់យើង ដើម្បីឲ្យយើងរស់នៅក្នុងជីវិតដ៏មានព្រះពរ និងមានជ័យជំនះដែលមានឥទិ្ធពលនិងជួយដល់អ្នកដទៃទៀត។
  10. យើងជឿថាព្រះអង្គត្រាស់ហៅយើងឲ្យប្រកាសព្រះបន្ទូលដែលផ្តល់ជីវិតដល់ប្រជាជាតិជាច្រើន។
  11. យើងជឿថាព្រះអម្ចាស់ព្រះយេស៊ូគ្រិស្តនឹងយាងត្រឡប់មកជាលើកទីពីរដូចដែលទ្រង់បានសន្យាក្នុងព្រះបន្ទូលដែលមានកត់ត្រាទុកក្នុងព្រះគម្ពីរ។
× How can I help you?